ឧត្ដមសេនីយ៍​ឯក​ ជ័យ​ បុប្ផា​ អគ្គលេខាធិការ​រង​ អញ្ជើញ​ចូល​រួម​ជាគណៈធិបតី​ក្នុង​កម្មវិធី​ប្រកាស​តែងតាំង​ផ្លាស់ប្ដូរ​មុខ​តំណែង​នាយទាហានជាន់ខ្ពស់​ កងពលតូចថ្មើរជើងលេខ៣១

ខេត្ត​កំពត​ ៖​ នារសៀល​ ថ្ងៃអង្គារ​ ៨រោច ខែបឋមាសាឍ​ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា​ឆ្នាំ២០២៦ឧត្ដមសេនីយ៍​ឯក​ ជ័យ​ បុប្ផា​ អគ្គលេខាធិការ​រង​ អញ្ជើញ​ចូល​រួម​ជាគណៈធិបតី​ក្នុង​កម្មវិធី​ប្រកាស​តែងតាំង​ផ្លាស់ប្ដូរ​មុខ​តំណែង​នាយទាហានជាន់ខ្ពស់​ កងពលតូចថ្មើរជើងលេខ៣១ និងតំបន់ប្រតិបតិ្តការសឹករងកំពង់ស្ពឺ​ យោធភូ​មិ​ ភាគ​ទី៣​ កងទ័ព​ជើង​គោក​ នៃ​កង​យោធពលខេមរភូមិន្ទ​ ដែលជា​អតីតប្រធានមជ្ឈមណ្ឌល​ ព្យាបាល​និង​ស្តារនីតិ​សម្បទា​ អ្នក​ញៀន​គ្រឿង​ញៀន​ កងពល​តូច​ថ្មើរជើង​លេខ៣១​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯក​ឧត្ដម​ នាយឧត្តម​សេនីយ៍​ ម៉ៅ​ សុផាន់​ អគ្គមេបញ្ជាការ​រង​ នៃកងយោធពលខេមរភូមិន្ទ​ មេ​បញ្ជាការ​កងទ័ព​ជើងគោក។