ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការងារអនុវត្តកន្លងមករបស់នាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ

រាជធានីភ្នំពេញ ៖ ថ្ងៃច័ន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទទួលបន្ទុកនាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការងារអនុវត្តកន្លងមករបស់នាយកដ្ឋាន នៅសាលប្រជុំ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ.។ កិច្ចប្រជុំនេះមានការចូលរួមពី ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ព្រមទាំងលោក លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្ត្រីចំណុះនាយកដ្ឋានទាំងអស់ផងដែរ។