កិច្ចប្រជុំបណ្តាញត្រួតពិនិត្យគ្រឿងញៀនអាស៊ាន លើកទី២១ និងសិក្ខាសាលា ស្តីពីប្រព័ន្ធទិន្នន័យក្រោមក្របខ័ណ្ឌ ASEAN-NARCO
រាជធានីភ្នំពេញ : ថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រតិភូកម្ពុជា ដែលមានសមាភាពមកពីបណ្ដានាយកដ្ឋានជំនាញពាក់ព័ន្ធ បានអញ្ជើញចូលរួមកិច្ចប្រជុំបណ្តាញត្រួតពិនិត្យគ្រឿងញៀនអាស៊ាន លើកទី២១ និងសិក្ខាសាលា ស្តីពីប្រព័ន្ធទិន្នន័យក្រោមក្របខ័ណ្ឌ ASEAN-NARCO ដែលការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀន (ONCB) ធ្វើជាម្ចាស់ផ្ទះ តាមរយៈប្រព័ន្ធអនឡាញ (VIDEO CONFERENCE)។កិច្ចប្រជុំមានសមាសភាពចូលរួម មកពីតំណាងប្រទេសអាស៊ានទាំង១១រួមមាន ព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបូរី ថៃ ទីម័រឡេស្ត វៀតណាម និងលេខាធិការដ្ឋានអាស៊ាន។












