ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង បានដឹកនាំក្រុមការងារនាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ ចូលរួមផ្តល់ធាតុចូល ក្នុងពិធីផ្សព្វផ្សាយផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ១១

រាជធានីភ្នំពេញ ៖ ថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបាន ការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអ.ជ.គ.ប.ញ. ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង បានដឹកនាំក្រុមការងារនាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ ចូលរួមផ្តល់ធាតុចូល ក្នុងពិធីផ្សព្វផ្សាយផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ១១ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទក្រសួងទេសចរណ៍។ ពិធីផ្សព្វផ្សាយនេះ ប្រព្រឹត្តទៅដោយផ្ទាល់ និងពីចំងាយ (Zoom) ក្រោមអធិបតី ឯកឧត្តម នួន សុមេធ រដ្ឋលេខាធិការ អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងទេសចរណ៍ និងជាតំណាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តី ពីអង្គភាពចំណុះក្រសួង និងមន្ទីរទេសចរណ៍រាជធានី ខេត្ត។