ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានចូលរួម កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ការងារឆមាសទី១ និងទិសដៅបន្ត
រាជធានីភ្នំពេញ ៖ នាព្រឹក ថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបាន ការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអ.ជ.គ.ប.ញ. ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានចូលរួម កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ការងារឆមាសទី១ និងទិសដៅបន្តរបស់ គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ក្រោមអធិបតីភាព លោកជំទាវ សួស រដ្ឋាវី រដ្ឋលេខាធិការនៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិ ប្រឆាំងពលកម្មកុមារ ។



