លោកជំទាវ​ ឧត្ដមសេនីយ៍​ឯក​ ជ័យ​ បុប្ផា​ អគ្គលេខាធិការ​រង​ នៃអ.ជ.ប.គ.ញ. បាន​ដឹក​នាំ​ក្រុម​ការងារ​នាយកដ្ឋានព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម​ ចូល​រួម​កិច្ច​ប្រជុំ

រាជធានីភ្នំពេញ៖​ នារសៀលថ្ងៃសុក្រ ៧រោច​ ខែពិសាខ​ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែឧសភា​ ឆ្នាំ២០២៦ លោកជំទាវ​ ឧត្ដមសេនីយ៍​ឯក​ ជ័យ​ បុប្ផា​ អគ្គលេខាធិការ​រង​ នៃអ.ជ.ប.គ.ញ. បាន​ដឹក​នាំ​ក្រុម​ការងារ​នាយកដ្ឋានព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម​ ចូល​រួម​កិច្ច​ប្រជុំរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមអធិបតីភាព ​ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខ​ងារ​សាធារណៈ​ និង​ជា​អនុប្រធានប្រចាំការនៃ​ គ.វ.រ.​ នៅសាលប្រជុំនៃអគារគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។ក្នុងកិច្ចប្រជុំនេះបានពិភាក្សាលេីរបៀបវារៈចំនួន៤ រួមមាន៖(១) របាយការណ៍ស្តីពីវឌ្ឍនភាពការងារនៃការអនុវត្តប្រព័ន្ធលេីកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ(២) សេចក្តីព្រាងអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីការកំណត់និងការពិពណ៌នាមុខដំណែង(៣) សេចក្តីព្រាងអនុក្រឹត្យស្តីពីបណ្តាញអគ្គលេខាធិការដ្ឋាននៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ និង(៤) សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​ការ​រៀប​ចំ ​និង​ការ​ប្រព្រឹត្តទៅ​របស់​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធជន​ និងយុវនីតិសម្បទា​។