អបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦
រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានរៀបចំប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ «ក្រោមប្រធានបទ រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» នៅសាលមហោស្រពកោះពេជ្រ។ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រព្រឹត្តិក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំពីបណ្តាក្រសួង ស្ថាប័ន អង្គភាពជាសមាជិកអ.ជ.ប.គ.ញ. ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង លោកប្រធាននាយកដ្ឋាន/មន្ទីរ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អង្គទូតនៃបណ្តាប្រទេសជាមិត្ត អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ អគ្គបញ្ជាការដ្ឋានកងទ័ពចំណុះក្រសួងការពារជាតិ មន្ត្រី អគ្គលេខាធិការដ្ឋានអ.ជ.ប.គ.ញ. សរុបចំនួន ៣២៨៧នាក់៕
















































