ឯកឧត្តម នាយឧត្តមសេនីយ៍​ មាស វិរិទ្ធ អគ្គលេខាធិការ​ នៃអ.ជ.ប.គ.ញ. ជួបសម្តែងការគួរសម និងចែករំលែក បច្ចេកទេសទៅលើប្រធានបទ ការសិក្សាស្វែងយល់ជាមូលដ្ឋានគ្រប់ជ្រុងជ្រោយអំពីស្ថានប័នអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនសំខាន់ៗក្នុងប្រទេសកម្ពុជា

រាជធានីភ្នំពេញ ៖ ថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍​ មាស វិរិទ្ធ អគ្គលេខាធិការ​ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានទទួលជួបសម្ដែងការគួរសម​ និងចែករំលែកបច្ចេកទេសទៅលើប្រធានបទ “ការសិក្សាស្វែងយល់ជាមូលដ្ឋានគ្រប់ជ្រុងជ្រោយអំពីស្ថានប័នអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនសំខាន់ៗ​ក្នុងប្រទេសកម្ពុជា” ជូនការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន​ និងឧក្រិដ្ឋកម្ម (UNODC)ដឹកនាំដោយលោក​ Inshik Sim​។កិច្ចប្រជុំ សម្ដែងការគួរសម្យ នេះក៏មានការចូលរួមពីថ្នាក់ប្រធាននាយកដ្ឋាន/មន្ទីរ ដែលពាក់ព័ន្ធផងដែរ។