លោក សំរិត ជេដ្ឋាភិរម្យ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រកាសចូលកាន់តំណែងអភិបាលរង នៃគណ:អភិបាលខេត្តរតនគីរី
(ខេត្តរតនគីរី)៖ នាព្រឹកថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោក សំរិត ជេដ្ឋាភិរម្យ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រកាសចូលកាន់តំណែងអភិបាលរង នៃគណ:អភិបាលខេត្តរតនគីរី ក្រោមអធិបតីភាព ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ពិធីនេះមានសមាជិកចំនួនប្រមាណ២៦០នាក់ ដែលបានអញ្ជើញមកពីអង្គភាពជុំវិញខេត្ត និងអង្គភាពចំណុះក្រសួងមហាផ្ទៃ។

