លោកវេជ្ជបណ្ឌិត ជុន ហុងពាន ប្រធានមន្ទីរពិសោធន៍គ្រឿងញៀន, លោកវរសេនីយ៍ទោ លួត សុភា អនុប្រធានមន្ទីរពិសោធន៍ បានធ្វើបទបង្ហាញចែករំលែកចំណេះដឹង
រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកស្រី ឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគញរឿងញៀន លោកវេជ្ជបណ្ឌិត ជុន ហុងពាន ប្រធានមន្ទីរពិសោធន៍គ្រឿងញៀន, លោកវរសេនីយ៍ទោ លួត សុភា អនុប្រធានមន្ទីរពិសោធន៍ បានធ្វើបទបង្ហាញចែករំលែកចំណេះដឹងស្តីពី «ឯកសណ្ឋាន និងសញ្ញាសម្គាល់នគរបាលជាតិកម្ពុជា» ដើម្បីបង្កើនការយល់ដឹងពីរបៀបស្លៀកពាក់ឯកសណ្ឋាន និងការប្រើប្រាស់សញ្ញាសម្គាល់នគរបាលជាតិ ជូនដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីនៃមន្ទីរពិសោធន៍គ្រឿងញៀន៕






