ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានអញ្ជើញផ្តល់កិច្ចសម្ភាសអំពី សមិទ្ធផលការងារសម្រេចបាន និងទិសដៅបន្ត សម្រាប់ឆមាសទី១ប្រចាំឆ្នាំ២០២៦ នៅស្ថានីយ៍វិទ្យុនិងទូរទស្សន៍មហាផ្ទៃ

រាជធានីភ្នំពេញ : ថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាន ក្នុងឆមាសទី១ ប្រចាំឆ្នាំ២០២៦ និងទិសដៅការងារបន្ត នៅស្ថានីយ៍វិទ្យុ និង ទូរទស្សន៍មហាផ្ទៃ ។កិច្ចសម្ភាសន៍នេះដែរមានការអញ្ជើញចូលរួម ឯកឧត្តម ឧត្តមសេនីយ៍ អគ្គលេខាធិការរង លោកឧត្តមសេនីយ៍ ប្រធាននាយកដ្ឋាន/មន្ទីរ ឧត្តមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋាន វរសេនីយ៍ អនុសេនីយ៍ ប្រធានការិយាល័យ តាមបណ្តានាយកដ្ឋាន/មន្ទីរ ចំណុះអគ្គលេខាធិការដ្ឋាន នៃអ.ជ.ប.គ.ញ.។