ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈបានដឹកនាំមន្រ្តី ចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីសម្ពោធជាផ្លូវការនូវ រឿងអប់រំខ្លីៗ របស់ទូរទស្សន៍មហាផ្ទៃ
រាជធានីភ្នំពេញ ៖ ថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបាន ការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអ.ជ.គ.ប.ញ. ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈបានដឹកនាំមន្រ្តី ចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីសម្ពោធជាផ្លូវការនូវ រឿងអប់រំខ្លីៗ របស់ទូរទស្សន៍មហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរោងភាពយន្ត Sabay Cinema ក្នុងសាលធំ (Hall Screen X) ក្នុងផ្សារទំនើបអ៊ីអនមានជ័យ (Aeon Mall Mean Chey)។















