ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីចំណេះដឹង និងបញ្ហាគ្រឿងញៀន ជូនដល់មន្រ្តី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា
នារសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពស២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. និងឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានអញ្ជើញជាសហអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីចំណេះដឹង និងបញ្ហាគ្រឿងញៀន ជូនដល់មន្រ្តី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលមានសិក្ខាកាមចូលរួមសរុប១៦៧នាក់ (ស្រី៥៣នាក់) នៅវិមានរដ្ឋសភា។



















