ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ និងជាប្រធានគណៈកម្មការគ្រប់គ្រង កម្មវិធីទូរសព្ទ៍ដៃ NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug
រាជធានីភ្នំពេញ ៖ ថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ និងជាប្រធានគណៈកម្មការគ្រប់គ្រង កម្មវិធីទូរសព្ទ៍ដៃ NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug ជាមួយគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានីខេត្ត ខណ្ឌ ក្រុង ស្រុក ឃុំសង្កាត់ ដើម្បីពិនិត្យវឌ្ឍនភាព និងប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមរយៈ App NoDrug ជាកិច្ចប្រជុំដោយផ្ទាល់ និងពីចម្ងាយ ZOOM។

















