ឯកឧត្តម សំរិត ជេដ្ឋាភិរម្យ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រកាសចូលកាន់តំណែងអភិបាលរង នៃគណ:អភិបាលខេត្តព្រៃវែង

(ខេត្តព្រៃវែង)៖នាព្រឹកថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សំរិត ជេដ្ឋាភិរម្យ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រកាសចូលកាន់តំណែងអភិបាលរង នៃគណ:អភិបាលខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ថុល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ពិធីនេះមានសមាជិកចំនួនប្រមាណ៥០០នាក់ ដែលបានអញ្ជើញមកពីអង្គភាពជុំវិញខេត្ត និងអង្គភាពចំណុះក្រសួងមហាផ្ទៃ។