ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ដឹកនាំកិច្ចប្រជុំ ពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើការស្នើសុំកែសម្រួលប្រកាសស្តីពីនីតិវិធីនៃការ ប្រគល់ដោយមានការឃ្លាំមើល និងការញុះញង់ឲ្យលក់ដោយ ខុសច្បាប់
រាជធានីភ្នំពេញ : ថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើការស្នើសុំកែសម្រួលប្រកាសស្តីពីនីតិវិធីនៃការ ប្រគល់ដោយមានការឃ្លាំមើល និងការញុះញង់ឲ្យលក់ដោយ ខុសច្បាប់។កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម អគ្គលេខាធិការរង លោកប្រធាននាយកដ្ឋាន តំណាងខុទ្ទកាល័យ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអ.ជ.ប.គ.ញ. តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងក្រសួងយុត្តិធម៌ តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងមន្ត្រីជំនាញអ.ជ.ប.គ.ញ.។












