ឧត្តមសេនីយ៍ទោ អ៊ុយ សមផល្លារិទ្ធិ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ដឹកនាំ មន្រ្តីពាក់ព័ន្ធមកពីនាយកដ្ឋាន និង មន្ទីរ ចំណុះ អគ្គលេខាធិការដ្ឋាន ចូលរួមសិក្ខាសាលាលើកទី៤
រាជធានីភ្នំពេញ: ថ្ងៃច័ន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាត្ត ពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ទោ អ៊ុយ សមផល្លារិទ្ធិ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំ មន្រ្តីពាក់ព័ន្ធមកពីនាយកដ្ឋាន និង មន្ទីរ ចំណុះ អគ្គលេខាធិការដ្ឋាន ចូលរួមសិក្ខាសាលាលើកទី៤ ស្ដីពីគម្រោងកិច្ចសហប្រតិបត្តិការអាស៊ានសម្រាប់កាអភិវឌ្ឍន៍ សម្រាប់មន្រ្តីសម្របសម្រួលកិច្ចប្រជុំ(ASOD)








