ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការ សម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យ ការងារប្រយុទ្ធប្រឆាំង គ្រឿងញៀន នៃក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរង នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន
ខេត្តព្រៃវែង ៖ ថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ដោយទទួលបាន ការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអ.ជ.គ.ប.ញ. ក្រុមការងារ នាយកដ្ឋាន ផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាន ផ្សព្វផ្សាយ អប់រំ នឹងទំនាក់ទំនងសាធារណៈ ព្រមទាំងសហការី បានចូលរួមពិធី ផ្សព្វផ្សាយ គោលនយោបាយ គោលការណ៍ផែនការ និងចំណេះដឹង ជាមូលដ្ឋាន ស្តីពីបញ្ហាគ្រឿងញៀនដល់ មន្ត្រីរាជការសុីវិល និងមន្ត្រីនគរបាលជាតិ នៃរដ្ឋបាលខេត្តព្រៃវែង រៀបចំដោយ គណៈកម្មាធិការ សម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ និងរដ្ឋបាល ខេត្តព្រៃវែង នៅសាលប្រជុំ រដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការ សម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យ ការងារប្រយុទ្ធប្រឆាំង គ្រឿងញៀន នៃក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរង នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ឯកឧត្តម ឈាង សុវណ្ណារ៉ា អភិបាលរង តំណាងអភិបាលខេត្តព្រៃវែង ដោយមាន អ្នកចូលរួមសរុប ៤៥៦ នាក់។















