ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញធ្វើបទឧទ្ទេសនាម ពីសភាពការណ៍ទូទៅយន្តការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងចំណេះដឹងទូទៅស្ដីពីគ្រឿងញៀន ដល់មន្ត្រីកងរាជអាវុហត្ថ ក្នុងវគ្គបំប៉នជំនាញការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន

609

រាជធានីភ្នំពេញ ៖នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញធ្វើបទឧទ្ទេសនាម ក្នុងវគ្គបំប៉នជំនាញការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ដល់សិក្ខាកាមជានាយទាហាន នៃកងរាជអាវុធហត្ថ ចំនួន ៦៥នាក់ នៅបព្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ក្នុងឱកាសនោះ​ដែរ ឯកឧត្តម​ ឧត្ដមសេនីយ៍​ឯក​ ថោង​ សុគន្ធា​ អគ្គលេខាធិការ​រង​នៃ​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានមានប្រសាសន៍ជម្រាបជូនពីស្ថានភាពគ្រឿងញៀនក្នុងក្របខណ្ឌជាតិ-អន្តរជាតិ យន្តការប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀនជាមួយគ្នានេះក៏បានជម្រាបជូនពីការខិតខំពង្រឹងការអនុវត្តយុទ្ធនាការប្រយុុទ្ធប្រឆាំងគ្រឿងញៀន​ខុសច្បាប់លេីកទី៤​ ដោយផ្តោតសំខាន់ទៅលេីអប់រំ​ ការអនុវត្តច្បាប់​ ហេីយកន្លងមកក្រសួងការពារជាតិបានខិតខំយកចិត្តទុកដាក់លើការងារផ្សព្វផ្សាយ អប់រំ ការយល់ដឹងពីបញ្ហាគ្រឿងញៀននេះដល់នាយទាហាន​ នាយទាហានរង​ ពលទាហាន​ សម្រាប់បង្ការខ្លួនគាត់ក្រុមគ្រួសារគាត់កុំឲ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀន​។

ជាមួយគ្នានេះ​ ឯកឧត្តម​ ឧត្ដមសេនីយ៍​ឯក​ ថោង​ សុគន្ធា​ ក៏បានលេីកយកមកបង្ហាញនូវចំណេះពី​ អ្វីជាគ្រឿងញៀន​ ? អ្វីខ្លះជាគ្រឿងញៀន​ ? ហេតុអ្វីបានគេប្រេីគ្រឿងញៀន​ គ្រឿងញៀន​បង្កផលវិបាកអ្វីខ្លះ​ ការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនអ្វីដែលគួរនិយាយ​ និងមិនគួរនិយាយ​ ក្នុងពេលធ្វេីការអប់រំ​ផ្សព្វផ្សាយ​ ៕