ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំគណៈប្រតិភូក្រុមការងារមជ្ឈមណ្ឌលសម្របសម្រួលសុវត្ថិភាពទន្លេមេគង្គ (Safe Mekong Coordination Centre)ធ្វើទស្សនកិច្ចសិក្សានៅការិយាល័យនគរបាលអន្តោប្រវេសន៍ និងការិយាល័យគយ និងរដ្ឋាករ ប្រចាំច្រកទ្វារអន្តរជាតិបាវិត ខេត្តស្វាយរៀង។

606

នៅថ្ងៃ ចន្ទ ៧រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំគណៈប្រតិភូក្រុមការងារមជ្ឈមណ្ឌលសម្របសម្រួលសុវត្ថិភាពទន្លេមេគង្គ (Safe Mekong Coordination Centre) ដែលមានមន្ត្រីសម្របសម្រួលប្រចាំការមកពីបណ្តាប្រទេសសមាជិក SMCC ទាំង៦ រួមមាន៖ កម្ពុជា ថៃ ឡាវ ចិន វៀតណាម និងមីយ៉ាន់ម៉ា ធ្វើទស្សនកិច្ចសិក្សានៅការិយាល័យនគរបាលអន្តោប្រវេសន៍ និងការិយាល័យគយ និងរដ្ឋាករ ប្រចាំច្រកទ្វារអន្តរជាតិបាវិត ខេត្តស្វាយរៀង។
ទស្សនកិច្ចសិក្សានេះ មានគោលបំណងដូចខាងក្រោម៖
១-ស្វែងយល់អំពីសកម្មភាពការងារ និងតួនាទីភារកិច្ចរបស់អង្គភាពនគរបាលអន្តោប្រវេសន៍ និងការិយាល័យគយ និងរដ្ឋាករ ប្រចាំច្រកទ្វារព្រំដែន។
២-ជម្រុញ និងពង្រឹងយន្តការត្រួតពិនិត្យការចរាចរខុសច្បាប់នូវគ្រឿងញៀន និងសារធាតុគីមីផ្សំឆ្លងកាត់ព្រំដែន។
៣-លើកកម្ពស់ និងជម្រុញកិច្ចសហប្រតិបត្តិការល្អរបស់មន្រ្តីអនុវត្តច្បាប់នៅតំបន់ព្រំដែន ជាពិសេសកិច្ចសហប្រតិបត្តិការជាមួយនឹងភាគីវៀតណាម។