កម្ពុជានិងថ្នាក់ដឹកនាំអង្គភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនពីគ្រប់ផ្នែកនិងតំបន់មកជួបជុំគ្នាដេីម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

578

ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ អ៊ិនឈុន សាធារណរដ្ឋកូរ៉េ កម្ពុជានិងថ្នាក់ដឹកនាំអង្គភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនពីគ្រប់ផ្នែក និងតំបន់មកជួបជុំគ្នាដេីម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ដោយទទួល បានការអនុញ្ញាតពីថ្នាក់ដឹកនាំ គណៈប្រតិភូអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ បានអញ្ជេីញមកចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនលេីកទី២៩ (ADLOMICO: Anti-Drug Liasion Official’s Meeting for International Cooperation) ក្នុងគោលបំណងដេីម្បីចែករំលែក បទពិសោធន៍និងឧត្តមានុវត្តន៍ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។

តាមផែនការដែលបានគ្រោងទុកកិច្ចប្រជុំលេីកទី២៩ នេះមានរយ:ពេល២ថ្ងៃ គឺថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានសមាជិកចូលរួមសរុបចំនួន១៩០នាក់ មកពីបណ្តាប្រទេសចំនួន២៣ រួមមាន ប្រទសអូស្ត្រាលី ;បង់ក្លាដេស ; ប៊ែលហ្សិក ; ព្រុយណេ ដារុយសាឡឹម ; កាណាដា ; កម្ពុជា ; កូរ៉េ; ចិន ; អាឡឺម៉ង់ ; ឥណ្ឌា; ឥណ្ឌូណេស៊ី; អ៊ីតាលី ;ជប៉ុន ; ម៉ាឡេស៊ី ; ញូហ្សេឡែន ; នីហ្សេរីយ៉ា ; ហ្វីលីពីន; រុស្សី ; សឹង្ហបូរី ; អេស្ប៉ាញ ; ថៃឡង់តិ៍ ; អាមេរិក និងវៀតណាម រួមជាមួយ និងអង្គការអន្តរជាតិចំនួន៥ គឺ លេខាធិការដ្ឋាន មជ្ឈមណ្ឌល សម្របសម្រួល និងកិច្ចសហប្រតិបត្តិផ្នែកប្រយុទ្ធប្រឆាំងគ្រឿងញៀន/APICC; នគរបាលអន្តជាតិ/INTERPOL ; ក្រុមប្រឹក្សា ត្រួតពិនិត្យ គ្រឿងញៀនអន្តរជាតិ INCB;ការិយាល័យអង្គសហប្រជាជាតិ ទទួលបន្ទុក ឧក្រិដ្ឋកម្ម និងគ្រឿងញៀនUNODC និងអង្គការគយពិភពលោក WCO ។

សូមជម្រាបជូនថា កិច្ចប្រជុំ ADLOMICO នេះត្រូវបានរៀបចំឡេីងជារៀងរាល់ឆ្នាំ នៅសាធារណរដ្ឋកូរ៉េ ដោយការិយាល័យអគ្គរដ្ឋអាជ្ញានៃសាធារណរដ្ឋកូរ៉េ។