ខេត្តបន្ទាយមានជ័យ : ថ្ងៃ ទី២៧ ខែមិថុនា ឆ្នាំ ២០១៩ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ មិថុនា ក្រោមប្រធានបទ “ សុខភាព ដើម្បី យុត្តិធម៌យុត្តិធម៌ដើម្បីសុខភាព” ត្រូវបានប្រារព្ធធ្វេីនៅសួនមានជ័យក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អមដំណេីរដោយឯកឧត្តម អ៊ុ រាត្រី អភិបាល និងជាប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជេីញចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាព នៃគណ:កម្មាធិការត្រួតពិនិត្យខេត្ត ក្រុង ស្រុក ជុំវិញខេត្ត បន្ទាយមានជ័យ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជនកាយរិទ្ធ កាកបាទក្រហម សិស្សនុសិស្ស និងអ្នកពាក់ព័ន្ធសរុបជាង៣០០០នាក់ ។
ឯកឧត្តម អោម ចន្ថា អភិបាលរងខេត្តបានមានប្រសាសន៍ស្វាគមន៍ និងបង្ហាញពីការខិតខំរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនបង្ការ ទប់ស្កាត់ បញ្ហាគ្រឿងញៀន និងព្យាបាលអ្នកញៀនគ្រឿងញៀន ដោយសហការជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មន្ទីរ អង្គភាព កងកំលាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធជុំវិញខេត្ត។
ឯកឧត្តម អ៊ុំ រាត្រី អភិបាល និងជាប្រធានគណកម្មាធិកាត្រួតពិនិត្យគ្រឿងញៀនខេត្តបានមានប្រសាសន៍ដោយសូមកោត សរសើរ ដោយស្មោះ ចំពោះគណៈ កម្មាធិការ ត្រួតពិនិត្យ គ្រឿងញៀន ខេត្តបន្ទាយមានជ័យ ថ្នាក់ ដឹកនាំអាជ្ញាធរមូលដ្ឋាន កងកម្លាំង ប្រដាប់ អាវុធ គ្រប់ប្រភេទ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៅ ខេត្តបន្ទាយមានជ័យ ដៃគូអង្គការមិនមែន រដ្ឋាភិបាល ជាតិ អន្តរជាតិ ក៏ដូចជាវិស័យឯកជន សាសនា និង សប្បុរស ជននានា ដែលបានចូលរួម និងគាំទ្រយ៉ាងសកម្មដល់ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមតួនាទី និងភារកិច្ច ពាក់ព័ន្ធ រៀងៗខ្លួន ប្រកបដោយសម្បជញ្ញៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសក្នុងគ្រប់ដំណាក់ កាល នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀន ខុសច្បាប់ របស់រាជរដ្ឋាភិបាល និងបានអាននូវសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា កម្ពុជាក្នុងនាមជាប្រទេសសមាជិកអង្គការសហប្រជាជាតិ ក្នុងន័យគិតគូរពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងសុខុមាលភាព របស់ប្រជាពលរដ្ឋ តែងបានចូលរួម និងគាំទ្រ គ្រប់យន្តការ និងសកម្មភាពនានា ទាំងក្នុងកម្រិត ជាតិ អន្តរជាតិ ទ្វេភា គី ត្រីភាគី អនុតំបន់ តំបន់ និងបានដាក់ចេញនូវយុទ្ធនាការប្រយុទ្ធប្រយុទ្ធ ប្រឆាំងគ្រឿង ញៀន ខុសច្បាប់ជាបន្តបន្ទាប់ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពី ឆន្ទៈ ដ៏មោះមុត និង ការប្តេជ្ញាចិត្តដ៏ហ្មឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្រោម ការ ដឹក នាំ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការខិតខំប្រឹងប្រែងយ៉ាងប្តូរផ្តាច់ ដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាប និងដោះ ស្រា យ ឱ្យខាងតែបាន នូវរាល់បទល្មើស និងបញ្ហាដែលពាក់ព័ន្ធ នឹង គ្រឿងញៀន ។
ក្នុងឱកាសនោះ ដែរ ថ្លែងក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងអរព្រះគុណ និង អរគុណ កោតសរសើរដោយស្មោះចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ថ្នាក់ ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការនៅតាមអង្គភាពពាក់ព័ន្ធ អង្គការជាដៃគូជាតិ អន្តរជាតិ សប្បុរសជនសិល្បករ សិល្បការនី ពិធីករ ពិធីការនី អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម និងគាំទ្រដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងខេត្ត និងបានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់សូមបន្តវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀនឱ្យកាន់ តែមានប្រសិទ្ធភាព ហេីយមន្រ្តីសមត្ថកិច្ចគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ត្រូវ តែចៀសវាងឱ្យបានជាដាច់ខាតនូវ កុំ៤ គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើសគ្រឿងញៀន ។