ឯកឧត្ដម វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អមដំណេីរដោយ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងថ្នាក់ដឹកនាំ ជាអគ្គនាយក អគ្គលេខាធិការ រង ប្រធាន នាយកដ្ឋាន ប្រធាន មន្ទីរ នៃក្រសួង ស្ថាប័នពាក់ព័ន្ធ គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ បានចុះទស្សនកិច្ចនៅមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាល ដោយស្ម័គ្រនិងផ្អែកលេីសហគមន៍ នៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

621

ព្រះសីហនុ: ថ្ងៃទី២ ខែឧសភា ឆ្នាំ ២០១៩ ឯកឧត្ដម វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អមដំណេីរដោយ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងថ្នាក់ដឹកនាំ ជាអគ្គនាយក អគ្គលេខាធិការ រង ប្រធាន នាយកដ្ឋាន ប្រធាន មន្ទីរ នៃក្រសួង ស្ថាប័នពាក់ព័ន្ធ គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ បានចុះទស្សនកិច្ចនៅមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាល ដោយស្ម័គ្រនិងផ្អែកលេីសហគមន៍ នៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានជម្រាបជូនប្រតិភូ ពីការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ របង បណ្តាញលូ សំណង់អគារ រដ្ឋបាល អគារមន្ទីរពេទ្យ អគារស្នាក់នៅសម្រាប់អ្នកជំងឺបុរស ១ និងស្រ្តី១ អគារបណ្តុះបណ្តាល វិជ្ជាជីវៈ ឃ្លាំង បន្ទប់អគ្គិសនី និងបន្ទប់សម្រាប់ចម្រោះទឹកស្អាត ។

ក្នុងឱកាសនោះ ដែរ ឯកឧត្តម វង សូត រដ្ឋមន្ត្រី និងជាអនុប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ ដោយសំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់ជួយសម្របសម្រួលការងារតាមជំនាញបច្ចេកទេសរៀងខ្លួនដេីម្បីឲ្យមជ្ឈមណ្ឌលជាតិនេះអាចដំណេីរការផ្តល់សេវាព្យាបាលដល់ជនរងគ្រោះបានឆាប់។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលេីសហគមន៍ នៅភូមិឬទ្ធី ២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវបានបេីកការដ្ឋានសាងសង់កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯក ឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លេីទំហំដី សរុប២០ហិកតា ដែលមានសមត្ថភាពទទួលជនរងគ្រោះបានរហូតដល់២ពាន់នាក់ ។