កិច្ចប្រជុំលើកទី២ និងទស្សនកិច្ចសិក្សា ស្តីពីភូមិស គ្មានគ្រឿងញៀន រវាងប្រទេសកម្ពុជា ឡាវ និងថៃ

701

ឯកឧត្តមឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអ.ជ.ប.គ.ញ. និងជាប្រធានគណប្រតិភូកម្ពុជា បានដឹកនាំប្រតិភូកម្ពុជាចំនួន ១៩រូប ដែលមានសមាសភាពមកពីតំណាងអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. គណៈអភិបាលខេត្តស្ទឹងត្រែង ព្រះវិហារ បាត់ដំបង និងតំណាងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ព្រះវិហារ បាត់ដំបង និងឧត្តរមានជ័យ ព្រមទាំងតំណាងភូមិចំនួន៥(ស្ទឹងត្រែង២ និងព្រះវិហារ៣) ជាប់ព្រំដែនប្រទេសថៃ និងឡាវ ចូលរួមកិច្ចប្រជុំលើកទី២ និងទស្សនកិច្ចសិក្សា ស្តីពីភូមិស គ្មានគ្រឿងញៀន រវាងប្រទេសកម្ពុជា ឡាវ និងថៃ ដែលប្រព្រឹត្តទៅពីថ្ងៃទី ២៤-២៦ ខែមេសា ឆ្នាំ ២០១៩ នៅខេត្តអ៊ូប៊ុនរ៉ាឆាថានី ប្រទេសថៃ ក្នុងគោលបំណងពិនិត្យ ពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍អំពីការកំណត់គោលការណ៍ និងសកម្មភាពនៃការអនុវត្តយន្តការភូមិសគ្មានគ្រឿងញៀន។