ខេត្តឈៀងរ៉ៃ ប្រទេសថៃ:
ថ្ងៃ អង្គារ៍ ទី ១៣ រោច ខែបឋមាសាឍ ឆ្នាំ ច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨ មន្ត្រីអគ្គលេខាធិការដ្ឋានអ.ជ.ប.គ.ញ.ចំនួន៣រូប បានចូលរួមសិក្ខាសាលាលើកទី៦ ស្តីពីកិច្ចសហប្រតិបត្តិការបណ្តាញឃ្លាំមើលព័ត៍មានគ្រឿងញៀនអាស៊ាន សមាសភាពសរុបចំនួន ៦៥ រូប មកពីប្រទេសអាស៊ានទាំង១០ (៣នាក់/ប្រទេស) ការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ ក្នុងគោលបំណង ដើម្បី :
១. ធ្វើការផ្លាស់ប្តូរព័ត៍មានពាក់ព័ន្ធបណ្ហាគ្រឿងញៀនក្នុងបណ្ដាប្រទេសអាស៊ាន
២. ពិនិត្យ និងកែសម្រួលទិន្នន័យព័ត៌មានគ្រឿងញៀនរបស់បណ្ដាប្រទេសសមាជិកដែលបានបញ្ជូលនៅក្នុងប្រព័ន្ធគ្រប់គ្រង់ទិន្នន័យ អាស៊ាន ណាកូ ( ASEAN NARCO)
៣. ពិនិត្យ និងធ្វើបច្ចុប្បន្នភាពលើរបាយការណ៍គ្រឿងញៀនអាស៊ាន ឆ្នាំ២០១៧។
របាយការណ៍គ្រឿងញៀនអាស៊ានឆ្នាំ២០១៧ និងត្រូវដាក់ជូនក្នុងរបៀបវារៈនៃកិច្ចប្រជុំអាស៊ូត (ASOD) ក្នុងខែសីហាឆ្នាំ២០១៨ខាងមុខ បន្ទាប់ពីកែសម្រួលចុងក្រោយ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨។














