ប្រទេសវៀតណាម: ថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ពីធីបើកវគ្គសិក្ខាសាលាសម្រាប់មន្ត្រីការិយាល័យទំនាក់ទំនងព្រំដែន BLO កម្ពុជា វៀតណាម ស្តីពី ការសម្របសម្រួល និង ផ្លាស់ប្តូរ ព័ត៌មាន គ្រឿងញៀនឆ្លងកាត់ ព្រំដែន ក្រោម អធិបតីភាព លោក Ong Igor kondratyev ប្រធានគ្រប់គ្រងកម្មវិធីក្នុងតំបន់របស់អង្គការ UNODC លោកឧត្តមសេនីយ៍ត្រី ប៉ា សោភ័ណ្ឌ អនុប្រធាននាយកដ្ឋានអនុវត្តច្បាប់ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក Dinh Van Chuyen អនុប្រធាន CNDP និងលោកវរសេនីយ៍ឯក Phan Thanh Tam អនុប្រធានស្នងការសន្តិសុខសារធារណៈនៃខេត្តយ៉ាឡាយ ដោយមានការចូលរួមពីមន្ត្ត្រីនគរបាល និងកងរាជអាវុធហត្ថ រវាងប្រទេសទាំងពីរ កម្ពុជា ១៥ រូប និងភាគីវៀតណាមចំនួន ១៥ រូប ព្រមទាំងលោកគ្រូឧទ្ទេសនាម មកពីអង្គការ UNODC និងមន្ត្រីសម្របសម្រួល។ គោលបំណងនៃវគ្គសិក្ខាសាលានេះមានដូចជា :
១. ធ្វើការផ្លាស់ប្តូរព័ត៌មានអំពីបទល្មើសគ្រឿងញៀនតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម
២. វិធីសាស្ត្របង្ក្រាបបទល្មើសគ្រឿងញៀនដែលមានអង្គការចាត់តាំង
៣. វិធីសាស្ត្រដែលជនល្មើសប្រើប្រាស់លួចលាក់គ្រឿងញៀនរត់ពន្ធឆ្លងដែន
៤. វិធីសាស្ត្រក្នុងការតាមដានការប្រគល់ និងទទួលដែលមានការឃ្លាំមើល (Control Delivery)
៥. ការប្រើប្រាស់ឧបករណ៍ GPS tracker Device ក្នុងការតាមដានជនល្មើស និងប្រមូលព័ត៌មាន
៦. ការពង្រឹងសមត្ថភាពមន្ត្រីទំនាក់ទំនងតាមព្រំដែន(BLO officer) ក្នុងការទំនាក់ទំនងគ្នារវាងកម្ពុជា វៀតណាមឲ្យកាន់តែប្រសើរ។