​អគ្គលេខាធិការដ្ឋាន អាជ្ញា​​ធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​បើ​កិច្ចប្រជុំ​​ពិនិត្យ​លើ​សេចក្ដីព្រាង​របាយការណ៍

124

រាជធានី​ភ្នំពេញៈ ថ្ងៃ​ពុធ ១៤​ថ្ងៃ​កោរ ខែ​បឋមាសាឍ​​ឆ្នាំច សំរឹទ្ធិ​សក ពុទ្ធ​សករាជ​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១​ខែកក្កដា ឆ្នាំ​២០១៨ នៅ​អគ្គលេខាធិការដ្ឋាន អាជ្ញា​​ធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​បើ​កិច្ចប្រជុំ​​ពិនិត្យ​លើ​សេចក្ដីព្រាង​របាយការណ៍ ស្ដីពី​លទ្ធផល​​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ប្រចាំ​ខែមិថុនា ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ខែកក្កដា ឆ្នាំ​២០១៨
​ក្រោម​អធិបតីភាព ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ លី ​​គឹម​ឡុង អគ្គលេខាធិការ​ស្ដីទី នៃ​អគ្គលេខាធិកាដ្ឋាន​
​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ។​

​អញ្ជើញ​ចូលរួម​មាន លោក លោកស្រី អគ្គលេខា​ធិ​​ការរង លោក លោ​ស្រី​ជា​មន្ត្រី​នៃ​អគ្គលេខាធិការដ្ឋាន​​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន សរុប​២៣​រូប ។​

​របៀបវារៈ​នៃ​កិច្ចប្រជុំ​មានៈ​
១.​មតិ​ដឹកនាំ​កិច្ចប្រជុំ ដោយ ឯកឧត្ដម នាយ​ឧត្ដម​​សេនី​យ៍ លី គឹម​ឡុង អគ្គលេខាធិការ​ស្ដីទី ។​
២.​របាយការណ៍​ដោយ​សង្ខេប​នូវ​លទ្ធផលៈ ចូលរួម​​សិក្ខាសាលា ស្ដីពី​ភូមិ​គ្មាន​គ្រឿងញៀន តាម​ព្រំដែន​​កម្ពុជា​-​ឡាវ និង​កម្ពុជា​-​ថៃ ដែល​រៀបចំ​ដោយ​ក្រុមប្រឹ​​ក្សាត្រួតពិនិត្យ​គ្រឿងញៀន​ថៃ ONCB កាលពី​ថ្ងៃទី​១៨-២០ នៅ​ខេត្ត​អ៊ូ​ប៊ុន ប្រទេស​ថៃ ។ ចូលរួម​កិច្ចប្រជុំ​​លើក​ទី​៤ របស់​មជ្ឈមណ្ឌល​ព័ត៌មាន និង​សម្រប​​សម្រួល​សម្រាប់​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​​អាស៊ី​ប៉ាស៊ីហ្វិក (APICC) ដែល​រៀបចំ​ដោយ APICC​កាលពី​ថ្ងៃទី​២៨-៣១ ឧសភា ឆ្នា​២០១៨ នៅ​ទីក្រុង​​ហាណូយ ប្រទេស​វៀតណាម ។ ចូល​រូ​ម​ក្នុង​វគ្គ​បណ្ដុះ​​បណ្ដាល ស្ដីពីការស៊ើបអង្កេត និង​លុបបំបាត់ ឧក្រិដ្ឋ​​កម្ម​គ្រឿងញៀន ដែល​រៀបចំ​ដោយ​ភ្នាក់ងារ​សហ​​ប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ KOICA ពី​ថ្ងៃទី​១៧ ខែមិថុនា​​ដល់​ថ្ងៃទី​០៧ ខែកក្កដា ឆ្នា​២០១៨ នៅ​សាធារណៈរដ្ឋ​​កូរ៉េ ។​
៣.​ពិនិត្យ និង​កែសម្រួល លើ​សេចក្ដីព្រាង​របាយ​​ការណ៍ ស្ដីពី​លទ្ធផល​កា​ងារ​ត្រួពិនិត្យ​គ្រឿងញៀន ខែ​​មិថុនា ឆ្នា​២០១៨ និង​លើក​ទិសដៅ​ការងារ ខែកក្កដា​​ឆ្នាំ​២០១៨ ។​
៤.​ពិនិត្យ​លើ​ខ្លឹមសារ​សេចក្ដីព្រាង​ផែនការ​រយៈពេល​៥​ឆ្នាំ (២០១៩-២០២៣) នៃ​គម្រោង​សម្របសម្រួល​​សុវត្ថិភាព​ទន្លេមេគង្គ ។​
៥.​មតិ​បូកសរុប​ណែនាំ​បិទ​អង្គប្រជុំ ដោយ ឯកឧត្ដម​​នាយ​ឧត្ដមសេនីយ៍ លី គឹម​ឡុង អគ្គលេខាធិការ​ស្ដីទី​​នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​​គ្រឿងញៀន ៕​