ខេត្តព្រះវិហារ, ថ្ងៃអង្គារ ៤ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសហការជាមួយការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ(ONCB) បានបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ជួរមុខ ចំនួន៤០រូបមកពីខេត្តស្ទឹងត្រែងនិងខេត្តព្រះវិហារ ក្រោមអធិបតីភាព របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការស្តីទី នៃ អគ្គលេខាធិការដ្ឋានអ.ជ.ប.គ.ញ. ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ លោក ឆាវ៉ាលុត ថុងជាវ ទីប្រឹក្សាអមស្ថានទូតថៃទទួលបន្ទុកគ្រឿងញៀន និងជាតំណាងត្រួតពិនិត្យគ្រឿងញៀនថៃ(ONCB) វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៣ថ្ងៃ ។