ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទិសបច្ចិម ពីថ្ងៃទី០៨ កញ្ញា ដល់ថ្ងៃទី ១១ កញ្ញា មានចំនួន ៤ខេត្ត (បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន) ។
អាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា មិនលេីកលែងឬអនុគ្រោះដាច់ខាតចំពោះឧក្រិដ្ឋជនគ្រឿងញៀន ក្នុងឆមាសទី១ឆ្នាំ២០២០នេះ យេីងបានបង្ក្រាបបទល្មេីសគ្រឿងញៀនបាន៥,៤៦៣ករណី ឃាត់ខ្លួនជនសង្ស័យចំនួន១០,៨៧៧នាក់និងចាប់យកវត្ថុតាងគ្រឿងញៀនជាង៣៤០គីឡូក្រាម។
ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានកោតសសើរ និងវាយតម្លៃខ្ពស់ដល់ក្រសួង ស្ថាប័ន អង្គភាព និងមន្ត្រីអនុវត្តច្បាប់គ្រឿងញៀនទាំងអស់ ដែលបានយកចិត្តទុកដាក់ចំពោះភារកិច្ចរបស់ខ្លួនប្រកបដោយភាពទទួលខុសត្រូវ វិជ្ជាជីវ:និងក្រមសីលធម៌ខ្ពស់។ឯកឧត្តម ក៏បានជំរុញអោយអាជ្ញាធរពាក់ព័ន្ឋត្រូវបន្តយកចិត្តទុកបន្ថែមទៀតលេីការងារ ស្នូលទាំងបីផ្នែកនៃយុទ្ធសាស្រ្តពហុវិស័យសម្រាប់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺ ១.ការពង្រឹងប្រសិទ្ធភាពអនុវត្តច្បាប់; ២.ការងារផ្សព្វផ្សាយ អប់រំ និង ៣.ការងារព្យាបាលនិងស្តារតិសម្បទាអ្នកញៀនគ្រឿងញៀន។ ការងារនេះចាំបាច់ត្រូវមានយន្តការច្បាស់លាស់ដេីម្បីចាត់តាំងដឹកនាំនិងអនុវត្តការងារ ពីថ្នាក់ខេត្ត រហូតដល់មូលដ្ឋានឃុំ សង្កាត់ សំដៅរួមចំណែកកសាងភាពសុខសាន្តជូនសហគមន៍យេីង។
អត្ថបទៈ មុនី