ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអ.ជ.ប.គ.ញ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០

584

ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទិសឦសាន ពីថ្ងៃទី០១ កញ្ញា​ ដល់ថ្ងៃទី ០៤ ​កញ្ញា​ មានចំនួន ៤ខេត្ត (ព្រះវិហារ ឧត្តរមានជ័យ សៀមរាប​ កំពង់ធំ) តាមរបាយការណ៍របស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា នៅឆមាសទី១ ដើមឆ្នាំ២០២០ មន្រ្តីអនុវត្តច្បាប់គ្រឿងញៀនទូទាំងប្រទេសធ្វើការបង្ក្រាបបានលទ្ធផលសរុប៖ ៥៤៦៣ ករណី ឃាត់ខ្លួន ១០.៨៧៧ នាក់/ស្រី ៦៨៧ នាក់ ក្នុងនោះករណីជួញដូរ រក្សាទុក ៣៤៤៨ ករណី ករណីប្រើប្រាស់ ១៩៧៩ ករណី ដាំដុះ ៣៣ ករណី កែច្នៃ ០៣ ករណី ។

បន្ទាប់ពីមតិស្វាគមន៍ និងរបាយការណ៍សង្ខេបពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនខេត្ត ដែលអានដោយតំណាងលេខាធិការដ្ឋាន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត លោកឧត្តមសេនីយ៍ទោ ឡាយ សំអឿន អនុប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. បានអានរបាយការណ៍ផ្សព្វផ្សាយស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០។

មុននឹងបញ្ចប់ពិធីផ្សព្វផ្សាយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ បានមានមតិបន្ថែម ដើម្បីទាញកាចាប់អារម្មណ៍

អង្គពិធី ដែលក្នុងនោះបានបញ្ជាក់ឡើងវិញអំពីសភាពការណ៍គ្រឿងញៀន ទាំងក្នុងកម្រិតជាតិ និិងអន្តរជាតិ ពិសេសចំណុចប្រឈម និងចំណុចខ្វះខាតមួុយចំនួុន ដែលអាចធ្វើអោយបញ្ហាគ្រឿងញៀននៅតែបន្តកើតមាន។ ជាមួុយនោះ ឯកឧត្ដម ក៏បានលើកអំពីចំណុចសំខាន់មួយចំនួន ពិសេសអនុសាសន៍ និងការណែនាំរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ អ.ជ.ប.គ.ញ. ក៏ដូចជាបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមមានដូចជាការបន្តយកចិត្តទុកដាក់ពង្រឹងយន្តការ ការអនុវត្តវិធានការឆ្លយតបដែលមានលក្ខណះពហុវិស័យ ដោយមិនត្រូវប្រើប្រាស់តែមន្រ្តីអនុវត្តច្បាប់ ហើយទាមទារអោយធ្វើការងារអោតសុីសង្វាក់គ្នា គាំទ្រទៅវិញទៅមក និងអោយបានជាប្រចាំ ដូចភ្លៀងរលឹម ។ ចំពោះមន្រ្តីអនុវត្ត ទន្ទឹមនឹងការលើកសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក ឯកឧត្ដម ក៏បានស្នើសុំអោយយកចិត្តទុកដាក់អនុវត្តអោយម៉ឹងម៉ាត់នូវក្រមសីលធម៌ វិជ្ជាជីវៈ ពិសេសទិសស្លោក ៣កុំ ១រាយការណ៍ របស់សម្តេចក្រឡាហោម ស ខេង ។