រាជធានីភ្នំពេញ ៖នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញធ្វើបទឧទ្ទេសនាម ក្នុងវគ្គបំប៉នជំនាញការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ដល់សិក្ខាកាមជានាយទាហាន នៃកងរាជអាវុធហត្ថ ចំនួន ៦៥នាក់ នៅបព្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ជម្រាបជូនពីស្ថានភាពគ្រឿងញៀនក្នុងក្របខណ្ឌជាតិ-អន្តរជាតិ យន្តការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀនជាមួយគ្នានេះក៏បានជម្រាបជូនពីការខិតខំពង្រឹងការអនុវត្តយុទ្ធនាការប្រយុុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លេីកទី៤ ដោយផ្តោតសំខាន់ទៅលេីអប់រំ ការអនុវត្តច្បាប់ ហេីយកន្លងមកក្រសួងការពារជាតិបានខិតខំយកចិត្តទុកដាក់លើការងារផ្សព្វផ្សាយ អប់រំ ការយល់ដឹងពីបញ្ហាគ្រឿងញៀននេះដល់នាយទាហាន នាយទាហានរង ពលទាហាន សម្រាប់បង្ការខ្លួនគាត់ក្រុមគ្រួសារគាត់កុំឲ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀន។
ជាមួយគ្នានេះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ថោង សុគន្ធា ក៏បានលេីកយកមកបង្ហាញនូវចំណេះពី អ្វីជាគ្រឿងញៀន ? អ្វីខ្លះជាគ្រឿងញៀន ? ហេតុអ្វីបានគេប្រេីគ្រឿងញៀន គ្រឿងញៀនបង្កផលវិបាកអ្វីខ្លះ ការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនអ្វីដែលគួរនិយាយ និងមិនគួរនិយាយ ក្នុងពេលធ្វេីការអប់រំផ្សព្វផ្សាយ ៕