​អបអរសាទរ ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៏ កែ គឹមយ៉ាន ឧបនាយក រដ្ឋមន្ត្រី

625

​អបអរសាទរ ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៏ កែ គឹមយ៉ាន ឧបនាយក រដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​អង្គារ ១៤​កើត ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២​ត្រូវ​និង​ថ្ងៃទី​២៦​ខែមិថុនា ឆ្នាំ​២០១៨ នៅ​សាល មហោស្រព​កោះ​ពេជ្រ ។​
​នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន​៖ ស្ថានភាព​និន្នាការ នៃ ការផលិត ការ​ចរាចរ និង ការប្រើប្រាស់ គ្រឿងញៀន​នៅក្នុង​តំបន់ និង​ពិភពលោក​នៅ​បន្ត​កើនឡើង​, គ្រឿងញៀន​តម្លៃ​២​លាន​ដុល្លារ ត្រូវ​ដុត​បំផ្លាញចោល ។​

​ភ្នំពេញ​)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន អាជ្ញាធរ ជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន បានបញ្ជាក់​ថា ស្ថានភាព និង និន្នាការ នៃ ការផលិត ការ ចរាចរ និង ការប្រើប្រាស់ គ្រឿងញៀន ខុសច្បាប់ នៅក្នុង តំបន់ និង នៅលើ សកលលោក មិន មាន ការថយចុះ នោះទេ ហើយ​នៅ ក្នុង រយៈពេល ប៉ុន្មាន ឆ្នាំ ចុងក្រោយ នេះ កាន់តែ​មាន​លក្ខណៈ​រាលដាល កាន់តែ​ស្មុគស្មាញ​ឡើង និង​បាន​ប្រែក្លាយ​ជា​បញ្ហា​ប្រឈម​មួយ គួរ​ឱ្យ​ព្រួយបារម្ភ​។​
​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​ថ្លែង​បែបនេះ នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨​នេះ នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿង ក្រោម​ប្រធានបទ «​ចូលរួម​ទាំងអស់គ្នា ដើម្បី​ជីវិត និង​សហគមន៍​យើង​គ្មាន​គ្រឿងញៀន​» និង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ខៀវ កញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​, លោក អង្គ វង្ស​វឌ្ឍនា រដ្ឋ​ម ន្ត្រី​ក្រសួងយុត្តិធម៌​, លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​រាជធានី​ភ្នំពេញ​, តំណាង​ឯកអគ្គរាជទូត អគ្គរដ្ឋទូត​បណ្តា​ប្រទេស​នានា​ប្រចាំ​កម្ពុជា តំណាង​សាលា​រាជធានី​ភ្នំពេញ មន្ត្រីរាជការ​ពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​សរុប​៣,៨០៩​នាក់ នៅ​សាល​មហោស្រព​កោះ​ពេជ្រ​។​
​ប្រធាន​អាជ្ញាធរ​គ្រឿងញៀន​រូបនេះ បាន ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ស្ថានភាព និង និន្នាការ នៃ ការផលិត ការ ចរាចរ និង ការប្រើប្រាស់ គ្រឿងញៀន ខុសច្បាប់ នៅក្នុង តំបន់ និង នៅលើ សកលលោក មិន មា ន​ការថយចុះ នោះទេ ដោយ ក្នុង រយៈពេល ប៉ុន្មាន ឆ្នាំ ចុងក្រោយ នេះ កាន់ តែមាន លក្ខណៈ រាលដាល និង ស្មុគស្មាញ ឡើងៗ ហើយ បាន ក្លាយជា បញ្ហា ប្រឈម មួយ គួរ ឱ្យ ព្រួយបារម្ភ »​។​
​ទទ្ទឹម​នឹង​នេះ ឧបនាយករដ្ឋមន្ត្រី​បាន​បន្តថា ក្រុម ឧក្រិដ្ឋជន លួចលាក់ ចរាចរ ឆ្លងកាត់ ចូលមក ប្រទេស កម្ពុជា នូវ គ្រឿងញៀន ខុសច្បាប់ ពី តំបន់ ផ្សេងៗ នៃ ពិភពលោក​មាន ដូចជា​៖ តំបន់ អាមេរិក ខាងត្បូង តំបន់ អាហ្វ្រិក តំបន់ អ​ឌ្ឍ ច័ន្ទ មាស តំបន់​ត្រីកោណមាស ជាដើម ហើយ​នៅក្នុង ទិវា អន្តរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន នេះ គណៈកម្មការ បំផ្លាញ គ្រឿងញៀន បានធ្វើការ ដុតបំផ្លាញ គ្រឿងញៀន ជាង​៦៤ គីឡូក្រាម ដែល គ្រឿងញៀន ទាំងនេះ រឹបអូស បាន ពី ក្រុម ឧក្រិដ្ឋជន ជួញដូរ គ្រឿងញៀន នាពេល កន្លងមកនេះ ។ គ្រឿងញៀន ដែល ដុតបំផ្លាញ មានតម្លៃ ប្រមាណ ២ លាន ដុល្លា រ ។​
​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបញ្ជាក់​ថា ក្នុង រយៈពេល ៥ ខែ ដើមឆ្នាំ ២០១៨ កន្លងមកនេះ បាន បង្ក្រាប បទ ល ល្មើស ដែលមាន ការពាក់ព័ន្ធ នឹង គ្រឿងញៀន ចំនួន ចំនួន ២៨៧០ ករណី ចាប់ខ្លួន ជនសង្ស័យ ចំនួន ៥៧០២ នាក់ នឹង រឹបអូស គ្រឿង គ្រប់ ប្រភេទ​បាន ចំនួន​៩៣ គីឡូក្រាម និង​១៩៨ ក្រាម , រកឃើញ អ្នកប្រើប្រាស់ គ្រឿងញៀន​៩៣៦៤ នាក់ បានផ្តល់ ការព្យាបាល និង ស្តារនីតិសម្បទា ដល់ អ្នក ញៀន គ្រឿងញៀន ចំនួន​៧០៥៦ នាក់ គឺ ស្មើនឹង​៧៥,៣៥% នៃ អ្នកប្រើប្រាស់ និង អ្នកញៀន គ្រឿងញៀន ។​

​ជាក់ស្តែង ការ លួចលាក់ ចរាចរ ឆ្លងកាត់ នូវ​សារធាតុ​ញៀន ចូលមក កម្ពុជា​ដោយ​ខុសច្បាប់ និង សារធាតុ ប៉ះពាល់ ដល់ ប្រព័ន្ធ ប្រសាទ ប្រភេទ ថ្មី ពី តំបន់ ផ្សេងៗ នៃ ពិភពលោក​រួមមាន ដូចជា​៖ តំបន់ អា មេ​រិ ក ខាងត្បូង តំបន់ អាហ្វ្រិក តំបន់ អ​ឌ្ឍ ច័ន្ទ មាស តំបន់​ត្រីកោណមាស នៅតែ បន្ត កើតមាន និង បង្ក ផលប៉ះពាល់ យ៉ាងច្រើន ទៅលើ សុខមាលភាព និង ជីវភាព រស់ របស់ ប្រជាពលរដ្ឋ ក៏ដូចជា ប៉ះពាល់ ដល់ សន្តិសុខ សណ្តាប់ធ្នាប់ និង ការអភិវឌ្ឍ សង្គម ដែល រាជរដ្ឋាភិបាល ត្រូវតែ ចាត់វិធានការ បន្ត ដ៏ ម៉ឹងម៉ាត់ បំផុត ដើម្បី ដោះស្រាយ បញ្ហា ទាំងនេះ ឱ្យ ខាងតែបាន ៕​