រាជធានីភ្នំពេញ ថ្ងៃសុក្រ ១២ កើត ខែមិគសិរ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ ដឹកនាំកិច្ចប្រជុំថ្នាក់តំបន់ស្តីពីវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពលើកទី១១ (Sub Regional Action Plan, SAPXI) នៃអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីការត្រួតពិនិត្យគ្រឿងញៀនក្នុងអនុតំបន់ទន្លេមេគង្គ តាមរយៈប្រព័ន្ធអនឡាញ ដែលសហការរៀបចំដោយអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម(UNODC) និងមានការចូលរួមពីប្រទេសជាសមាជិកទាំង៦ (ប្រទេសកម្ពុជា ប្រទេសចិន ប្រទេសម៉ីយ៉ាន់ម៉ា ប្រទេសថៃ ប្រទសវៀតណាម និងប្រទេសឡាវ។កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពលើកទី១១ (Sub Regional Action Plan, SAPXI) និន្នាការនិងសភាពការណ៍គ្រឿងញៀនក្នុងអនុតំបន់មេគង្គក្នុងអំឡុងពេលនៃវិបត្តិនៃជំងឺកូវីដ-១៩ ព្រមទាំងពិភាក្សាអំពីការឆ្លើយតបរួមថ្នាក់ជាតិ និងថ្នាក់តំបន់ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន។