ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គលេខាធិការរងនៃអ.ជ.ប.គ.ញ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០

639

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទិសឦសាន ពីថ្ងៃទី២៥​ សីហា ដល់ថ្ងៃទី ២៧ សីហា​ មានចំនួន ៣ខេត្ត (ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី) តាមរបាយការណ៍របស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា នៅឆមាសទី១ ដើមឆ្នាំ២០២០ មន្រ្តីអនុវត្តច្បាប់គ្រឿងញៀនទូទាំងប្រទេសធ្វើការបង្ក្រាបបានលទ្ធផលសរុប៖ ៥៤៦៣ ករណី ឃាត់ខ្លួន ១០.៨៧៧ នាក់/ស្រី ៦៨៧ នាក់ ក្នុងនោះករណីជួញដូរ រក្សាទុក ៣៤៤៨ ករណី ករណីប្រើប្រាស់ ១៩៧៩ ករណី ដាំដុះ ៣៣ ករណី កែច្នៃ ០៣ ករណី ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គលេខាធិការរង និងជាអគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសាន៍ កោតសសើរ និងវាយតម្លៃខ្ពស់ដល់នគរបាលប្រឆាំងបទល្មើសគ្រឿងញៀនទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការបង្ការ បង្រា្កបបទល្មើសគ្រឿងញៀនទទួលបានលទ្ធផលល្អប្រសើរគួរឲ្យកត់សម្គាល់ ពិសេសឈានដល់ការឃាត់ខ្លួន និងរឹបអូសគ្រឿងញៀនជាច្រើន ។

មុននឹងបញ្ចប់ឯកឧត្តមនាយឧត្តសេនីយ៍ ម៉ក់ ជីតូ បានមានប្រសាសន៍បូកសរុបនៃកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី០១និងទិសដៅឆមាសទី០២រដ្នបាលខេត្តមណ្ឌលគិរីនិងបានជំរុញអោយអាជ្ញាធរពាក់ព័ន្ឋត្រូវយកចិត្តទុកបន្ថែមទៀតក្នុងទប់ស្កាត់នៅបទល្មើសគ្រឿងញៀនក្នុងកិច្ចប្រត្តិបត្តិការបង្រ្កាបបើមានអ្នកប្រើប្រាស់ឬអ្នកញៀនត្រូវអនុវត្តន៍តាមគោលការណ៍ចលនាអោយទៅព្យាបាលស្តានីតិសម្បនានៅតាមមណ្ឌលបណ្តោះអាសន្នរឺតាមសហគន៍ ៕