មណ្ឌលគិរី ៖ ថ្ងៃអង្គារ ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ដែលមានការចូលរួមពី ឯកឧត្តម ឈឹម កាន អភិបាលរងខេត្ត សមាជិកគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត អយ្យការអមសាលាដំបូង ពន្ធនាគារខេត្ត វរការពារព្រំដែន សឹករដខេត្ត និងវរកាពារព្រំដែន ស្នងការដ្ឋាននគរបាលខេត្ត តាមរបាយការណ៍របស់ លោក ឧត្តមសេនីយ៍ឯក យី សិទ្ធិ ប្រធាននាយកដ្ឋានអនុវត្តច្បាប់ បានឲ្យដឹងថា នៅឆមាសទី១ ដើមឆ្នាំ២០២០ មន្រ្តីអនុវត្តច្បាប់គ្រឿងញៀនទូទាំងប្រទេសធ្វើការបង្ក្រាបបានលទ្ធផលសរុប៖ ៥៤៦៣ ករណី ឃាត់ខ្លួន ១០.៨៧៧ នាក់/ស្រី ៦៨៧ នាក់ ក្នុងនោះករណីជួញដូរ រក្សាទុក ៣៤៤៨ ករណី ករណីប្រើប្រាស់ ១៩៧៩ ករណី ដាំដុះ ៣៣ ករណី កែច្នៃ ០៣ ករណី ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គលេខាធិការរង និងជាអគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសាន៍ កោតសសើរ និងវាយតម្លៃខ្ពស់ដល់នគរបាលប្រឆាំងបទល្មើសគ្រឿងញៀនទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការបង្ការ បង្រា្កបបទល្មើសគ្រឿងញៀនទទួលបានលទ្ធផលល្អប្រសើរគួរឲ្យកត់សម្គាល់ ពិសេសឈានដល់ការឃាត់ខ្លួន និងរឹបអូសគ្រឿងញៀនជាច្រើន ។
មុននឹងបញ្ចប់ឯកឧត្តមនាយឧត្តសេនីយ៍ ម៉ក់ ជីតូ បានមានប្រសាសន៍បូកសរុបនៃកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី០១និងទិសដៅឆមាសទី០២រដ្នបាលខេត្តមណ្ឌលគិរីនិងបានជំរុញអោយអាជ្ញាធរពាក់ព័ន្ឋត្រូវយកចិត្តទុកបន្ថែមទៀតក្នុងទប់ស្កាត់នៅបទល្មើសគ្រឿងញៀនក្នុងកិច្ចប្រត្តិបត្តិការបង្រ្កាបបើមានអ្នកប្រើប្រាស់ឬអ្នកញៀនត្រូវអនុវត្តន៍តាមគោលការណ៍ចលនាអោយទៅព្យាបាលស្តានីតិសម្បនានៅតាមមណ្ឌលបណ្តោះអាសន្នរឺតាមសហគន៍ ៕