ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអ.ជ.បគ.ញ. និងជាប្រធានកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ានស្តីពីបញ្ហាគ្រឿងញៀនលើកទី៤០ បានដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីពាក់ពន្ធនៃអគ្គលេខាធិការដ្ឋាន ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីចក្ខុវិសយរបស់សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥

771

នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ០៩៖០០ព្រឹក នៅសាលប្រជុំអគ្គលេខាធិការដ្ឋានអ.ជ.បគ.ញ. ឯ.ឧ.នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអ.ជ.បគ.ញ. និងជាប្រធានកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ានស្តីពីបញ្ហាគ្រឿងញៀនលើកទី៤០ បានដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីពាក់ពន្ធនៃអគ្គលេខាធិការដ្ឋាន ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីចក្ខុវិសយរបស់សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ តាមរយៈប្រពន្ធ Video Conference ដែលរៀបចំក្នុងក្របខណ្ឌនៃកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ាន។ កិច្ចប្រជុំនេះរៀបចំដោយក្រសួងការបរទេសនៃប្រទេសវៀតណាមដែលជាម្ចាស់ផ្ទះ និងមានការចូលរួមពីតំណាងមន្ត្រីជាន់ខ្ពស់នៃប្រទេសជាសមាជិកអាស៊ានទាំង១០ ប្រធានកិច្ចប្រជុំនៃអង្គភាពនីមួយៗរបស់អាស៊ានដែលស្ថិតនៅក្នុងសសរស្តម្ភទាំង៣របស់សហគមន៍អាស៊ាន និងតំណាងលេខាធិការដ្ឋានអាស៊ាន។ នៅក្នុងកិច្ចប្រជុំនេះ ឯ.ឧ.នាយឧត្តមសេនីយ៍ មាស វីរិទ្ធបានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការអនុវត្តផែនការសកម្មភាពអាស៊ានស្តីពីសន្តិសុខសហគមន៍អាស៊ានគ្មានគ្រឿងញៀន ឆ្នាំ២០១៦-២០២៥ និងការត្រូតពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្តផែនការនេះប្រកបដោយស្មារតីយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់ ក្នុងគោលបំណងឈានទៅរកចក្ខុវិស័យសហគមន៍អាស៊ានគ្មានគ្រឿងញៀន។ អាស៊ានត្រូវការកិច្ចសហប្រតិបត្តិការពីគ្រប់ផ្នែក និងអង្គភាពទាំងអស់របស់អាស៊ាន និងត្រូវរង់ចាំលទ្ធផលនៃការត្រូតពិនិត្យនិងវាយតម្លៃលើការអនុវត្តផែនការមេអាស៊ាន និងផែនការសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត ដើម្បីឈានទៅកំណត់ចក្ខុវិស័យជារួមរបស់សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។