ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. បានអញ្ជើញជាអធិបតីក្នុងកម្មវិធី ប្រគល់ទទួលនូវសម្ភារៈការពារជំងឺផ្លូវដង្ហើមថ្មីកូវីដ១៩

778

ព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. បានអញ្ជើញជាអធិបតីក្នុងកម្មវិធី ប្រគល់ទទួលនូវសម្ភារៈការពារជំងឺផ្លូវដង្ហើមថ្មីកូវីដ១៩ ដែលជាជំនួយរបស់អង្គការ UNODC មកអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. និងលោកស្រី អេង ដានី តំណាងអង្គការ UNODC ដែលប្រព្រឹត្តទៅ នៅសាលប្រជុំតូចនៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ។