ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ជឹង ជេរ៉ុន ប្រធានគ្រប់គ្រងគម្រោង ODA នៅកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការណែនាំវិធីប្រើប្រាស់ និងអនុវត្តផ្ទាល់ឧបករណ៍ម៉ាស៊ីនកំណត់អត្តសញ្ញាណគ្រឿងញៀន និងសារធាតុគីមីផ្សំ សម្រាប់មន្រ្តីអនុវត្តច្បាប់កម្ពុជា។

598

នំពេញ៖ ថ្ងៃច័ន្ទ ៧ រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិការឆ្នាំ២០១៩ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ជឹង ជេរ៉ុន ប្រធានគ្រប់គ្រងគម្រោង ODA នៅកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការណែនាំវិធីប្រើប្រាស់ និងអនុវត្តផ្ទាល់ឧបករណ៍ម៉ាស៊ីនកំណត់អត្តសញ្ញាណគ្រឿងញៀន និងសារធាតុគីមីផ្សំ សម្រាប់មន្រ្តីអនុវត្តច្បាប់កម្ពុជា។
គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ៖
១.ពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ ក្នុងការប្រើប្រាស់ឧបករណ៍ TrucNarc ក្នុងចំនោមឧបករណ៍ផ្សេងៗទៀតដែលជាឧបករណ៍របស់ក្រុមហ៊ុន Thermo Scientific សម្រាប់ប្រើប្រាស់ជាជំនួយក្នុងការងារត្រួតពិនិត្យគ្រឿងញៀន។
២. សារធាតុគីមីផ្សំ និងគ្រឿងញៀនជាច្រើនប្រភេទដែលអាចកំណត់បាននៅក្នុងឧបករណ៍នេះ។
៣. ឧបករណ៍នេះជួយសម្រួល និងមានភាពងាយស្រួលដល់មន្រ្តីអនុវត្តច្បាប់ពេលចុះប្រតិបត្តិការ ដើម្បីកំណត់បានអត្តសញ្ញាណគ្រឿងញៀនផ្សេងៗ។
៤.អាចកំណត់អត្តសញ្ញាណគ្រឿងញៀន និងសារធាតុគីមីផ្សំបានភ្លាមៗ និងចំណេញពេលវេលា។

គូសបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅរយៈពេល ០១ថ្ងៃ នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ៕