គួនមិញ: ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំប្រតិភូកម្ពុជា ទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ នៅមជ្ឈមណ្ឌលព្យាបាលអ្នកញៀនគ្រឿងញៀននៅតាមសហគមន៍ នៅទីក្រុងគួនមិញ និងមជ្ឈមណ្ឌលប្រមូលព័ត៌មានគ្រឿងញៀនខេត្តយូណាន។