ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនអធិបតីដឹកនាំសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៨និងលើកទិសដៅការងារឆ្នាំ២០១៩​

692

រាជធានីភ្នំពេញ​:នៅថ្ងៃពុធ១៥ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១៩​ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនអធិបតីដឹកនាំសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៨និងលើកទិសដៅការងារឆ្នាំ២០១៩​ដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម​លោកជំទាវ​ តំណាងក្រសួង​ ស្ថាប័ន​ អង្គភាព​ ជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ គណកម្មការចម្រុះប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី.ខេត្ត​ ខណ្ឌ​ ស្រុក​ ឃុំសង្កាត់​ លេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី.ខេត្ត​ ​តុលាការ ​តំណាងប្រទេសជាមិត្ត​ អង្គការដៃគូ​ សរុបជាង៦០០នាក់​ ។