ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធអគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំកិច្ចប្រជុំពិនិត្យដំណេីរអនុវត្តយន្តការការិយាល័យទំនាក់ទំនងព្រំដែន BLO ភ្នំដិន

903

តាកែវ :ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២១ បន្ទាប់ពីទទួលបានការចង្អុលបង្ហាញពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រុមការងាររបស់ អគ្គលេខាធិការ ដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធអគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវ ដឹកនាំដោយឯកឧត្តម ខាន់ សុខា ប្រធានលេខាធិការដ្ឋានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវ បានជួបប្រជុំពិនិត្យដំណេីរអនុវត្តយន្តការការិយាល័យទំនាក់ទំនងព្រំដែន BLO ភ្នំដិន ដោយមានការអញ្ជេីញចូលរួមពីតំណាងអង្គភាពពាក់ព័ន្ធនឹងការងារBLO ។

កិច្ចប្រជុំ និងការចុះពិនិត្យនេះប្រព្រឹត្តទៅក្នុងគោលបំណងដេីម្បីស្វែងយល់ និងពិនិត្យ អំពីដំណេីរការការិយាល័យទំនាក់ទំនងព្រំដែនBLOតាមព្រំដែន យន្តការទំនាក់ទំនងការងារលេីកិច្ចសហការការងារជាមួយប្រទេសជិតខាង ចែករំលែកព័ត៌មានប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ ដែរ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ ប្រធានក្រុមការងាររបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចុះខេត្តតាកែវ បានមានប្រសាសន៍ កោតសសេីរដល់ខេត្តដែលបានដឹកនាំសម្របសម្រួលការងាររបស់ការិយាល័យទំនាក់ទំនងព្រំដែនBLO ក្នុងពេលកន្លងមក ។

ជាមួយនេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ ក៏បានដឹកនាំពិភាក្សាលើចំនុចសំខាន់ៗមួយចំនួន ដែលពាក់ព័ន្ធដល់ការពង្រឹងនូវយន្តការ ឈានទៅរកប្រសិទ្ធភាពទាំងការងារក្នុងក្របខណ្ឌជាតិ និងកិច្ចសហការទ្វេភាគី ជាមួយប្រទេសជាប់ព្រំដែន ហេីយខ្លឹមសានិងលទ្ធផលនៃកិច្ចពិភាក្សា នឹងត្រូវរាយការណ៍ជូនថ្នាក់ដឹកនាំជ្រាប និងផ្តល់នូវការណែនាំអនុវត្តបន្ត។