ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចូលរួមក្នុងកិច្ចប្រជំុពិភាក្សាអំពីការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ការពង្រឹងការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីការត្រួតពិនិត្យគ្រឿងញៀន ក៏ដូចជាការពង្រឹងការអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៣ ។ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញឿន ។