ឧត្តមសេនីយ៍​ឯក​​ នាក់​ យុទ្ធា​ ទោះមានបញ្ហាCovid -19 ប្រទេសហត្ថលេខីមហាអនុតំបន់ទន្លេមេគង្គទាំងអស់ប្តេជ្ញាអនុវត្តផែនការសកម្មភាពត្រួតពិនិត្យគ្រឿងញៀនអនុតំបន់ទី១១​ តាមស្ថានភាពប្រទេសនិមួយៗ។

549

ឧត្តមសេនីយ៍​ឯក​ នាក់​ យុទ្ធា​ អគ្គលេខាធិការ​រង​នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្លែងបែបនេះ​ ក្នុងពេលដែលលោកទទួលបានការប្រទានសិទ្ធិពីនាយឧត្តមសេនីយ៍​ ​មាស​ វិរិទ្ធ​ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យដឹកនាំកិច្ចប្រជុំពេញអង្គតាមប្រព័ន្ធអនឡាញដែលកម្ពុជាជាម្ចាស់ផ្ទះកិច្ចប្រជុំពេញអង្គនៃមន្រ្តី​សម្របសម្រួល​ប្រទេសហត្ថលេខីអនុស្សារណ:នៃការយោគយល់គ្នា(MOU)ស្តីពីការត្រួតពិនិត្យគ្រឿងញៀនក្នុងមហាអនុតំបន់ទន្លេមេគង្គ​ ដែលមានប្រទេសកម្ពុជា​ ចិន​ ភូមា​ ឡាវ​ ថៃ​ វៀតណាម​ និងអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្ម​UNODC​ នៅថ្ងៃទី២៧​ ខែឧសភា​ ឆ្នាំ២០២០នេះ​ នៅរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ​ ឧត្តមសេនីយ៍​ឯក​ នាក់​ យុទ្ធា​ បានមានប្រសាសន៍ថ្លែងថាកិច្ចប្រជុំពេញអង្គលេីកនេះ​ បានជជែកពិភាក្សាពីស្ថានភាព​ និងរកដំណោះស្រាយ​បញ្ហាគ្រឿងញៀនក្នុងតំបន់​និងពិនិត្យឡេីងវិញពីសកម្មភាពផែនការអនុតំបន់លេីកទី១១​ (Sub Reginal Plan,SAP XI ដែលបានអនុម័តក្នុងកិច្ចប្រជុំមន្រ្តី​ជាន់ខ្ពស់និងថ្នាក់រដ្ឋមន្រ្តី​ MOU Mekong កាលពីឆ្នាំ២០១៩​ នៅប្រទេស​ ថៃដោយផ្តោតសំខាន់លេីសកម្មភាពនៃវិស័យចំនួន៤​ មានទីមួយ:គ្រឿងញៀន​ និងសុខភាព​ ការបង្ការទប់ស្កាត់​ និងការព្យាបាល​ ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនទីពីរ​:កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ទីបី:កិច្ចសហប្រតិបត្តិការផ្នែកច្បាប់​ និងតុលាការទីបួន:ការអភិវឌ្ឃប្រកបដោយនិរន្តភាពដោយជម្រេីសផ្សេងៗក្រៅពីដំណាំគ្រឿងញៀន។ ក្នុងឱកាសនោះដែរ​ឧត្តមសេនីយ៍ឯក​ នាក់​ យុទ្ធា​ បានថ្លែងប្រាប់ពីលទ្ធផលនៃកិច្ចប្រជុំថា​ :១.តំណាងប្រទេសទាំងអស់នឹងយកស្មារតីដែលបានជជែកពិភាក្សាក្នុងកិច្ចប្រជុំនេះរាយការណ៍សុំគោលការណ៍ពីថ្នាក់ដឹកនាំរៀងខ្លួនធ្វេីការសម្រេច។ ២.ឆន្ទះរួមគ្នាទោះបីបញ្ហាCovid-19 មិនទាន់សញ្ញាថមថយក៏ប្រទេសទាំង៦​ និងភាគីអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន​និងឧក្រិដ្ឋកម្មUNODC នៅតែបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំបន្តកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការរួមគ្នាអនុវត្តន៍តាមផែនការអនុតំបន់ទី១១​ (SAP XI )ទៅតាមសភាពជាក់ស្តែងនៃប្រទេសនិមួយៗសំដៅប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងក្នុងប្រទេស​រៀងខ្លួន​ និងក្នុងតំបន់។