ឧត្តមសេនីយ៍ឯក​ ជ័យ​ បុប្ផា​ ៖ទឹកភ្នែកអ្នកម្តាយថ្ងៃនេះកូនអេីយមិនអាចហែលឆ្លងផុតឡេីយ​ អូនអេីយឈប់ញៀន​

404

រាជធានីភ្នំពេញ​ និងខេត្តកណ្តាល​ ៖ថ្ងៃទី០៣​ ខែធ្នូ​ ឆ្នាំ​២០១៩​ ក្រោមការគិតគូរសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនពិសេសឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ក្រុមការងារដឹកនាំដោយឧត្តម​សេនីយ៍ឯក​ ជ័យ​ បុប្ផា​ បានចុះសួរសុខទុក្ខក្រុមគ្រួសារសពយុវជន​សម​ សុវិន​នៅរាជធានីភ្នំពេញ និង​ឡុង​ កែវវិសិដ្ឋ នៅខេត្តកណ្តាល​ ដែលទទួលរងឧបទ្ទវហេតុពុលចំណីអាហារកាលពីថ្ងៃទី១​ ខែធ្នូ​ ឆ្នាំ​២០១៩​ ។

ថ្លែង​ក្នុងនាម​ ថ្នាក់ដឹកនាំ​ អាជ្ញាធជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀ​ន ​លោកជំទាវ​ ឧត្តមសេនីយ៍ឯក​ ជ័យ​ បុប្ផា​ បានសម្តែងនូវសមាណទុក្ខ​ ក្រៀមក្រំជាមួយក្រុមគ្រួសារសពយុវជន​សម​ សុរិន និង​ឡុង​ កែវវិសិដ្ឋ ដែលបានទទួលរងគ្រោះនូវឧបទ្ទវហេតុ​ពុលចំណីអាហារ​ ថាជារឿងអកុសលហេីយបញ្ហាគ្រឿងញៀនជាបញ្ហាស្មុគស្មាញដែលរាជរដ្ឋាភិបាល​ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានខិតខំបង្ការ​​ និងព្យាបាលអ្នកញៀនគ្រឿងញៀននិងបង្រ្កាបបទល្មេីសគ្រឿងញៀនដេីម្បីសុខមាលភាព​ និងអនាគតភ្លឺស្វាងរបស់ប្អូនៗទាំងអស់គ្នា។

ក្នុងឱកាសនោះ​ដែរ​ លោកជំទាវ​ ឧត្តមសេនីយ៍ឯក​ ជ័យ​ បុប្ផា​ បានប្រគល់ថវិការបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចូលជាបច្ច័យរំលែកទុក្ខដល់ក្រុុមគ្រួសារយុវជនទាំងពីរនូវទឹកប្រាក់មួយចំនួនជាការរំលែកទុក្ខនិងសូមបួងសួងឲ្យដួងវិញ្ញាណខ័ន្តប្អូនប្រុសទាំងពីរបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតទ្បើយ។