អាជ្ញាធរបន្តចុះប្រាប់បុគ្គលិក ក្លឹបកំសាន្តអេប៉ិច ១ អេប៉ិច២ កុំពាក់ព័ន្ធឲ្យនឹងបញ្ហាគ្រឿងញៀន គ្រប់ប្រភេទ

418

រាជធានីភ្នំពេញ : ថ្ងៃទី ៨ – ៩ ខែមេសា ឆ្នាំ ២០១៩ នាយកដ្ឋានជំនាញនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនសហការជាមួយ ក្រុមហ៊ុន(អេប៉ិចឌែនស៊ីង អុីឌែន អ៊ែន អុីនធរ័ធែនមែន)Epicdancing-Eden & Entertainment និងក្រុមហ៊ុនអេដអេប៉ិចឌែនស៊ីង អ៊ែន អុីនធរ័ធែនមែន(@Epicdancing & Entertainment )បានមានរៀបចំពិធីផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដល់បុគ្គលិកក្រោមវត្តមានលោកលឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា និងលោកប៉ាវ វ៉ានីរ៉ុង តំណាងក្រុមហ៊ុនអ៊ែតអេប៉ិចឌែនស៊ីង អ៊ែន អ៊ិនធរ័ធែនមែន នៅក្លឹបកំសាន្តអេប៉ិច ១ និងអេបុិច ២។

លោកប៉ាវ វ៉ានីរ៉ុង តំណាងក្រុមហ៊ុនអ៊ែតអេប៉ិចឌែនស៊ីង អ៊ែន អ៊ិនធរ័ធែនមែន និងក្រុមហ៊ុនអេប៉ិចឌែនស៊ីង អុីឌែន អ៊ែន អុីនធរ័ធែនមែន)បានមានប្រសាសន៍ស្វាគមន៍ និងប្រាប់ពីគោលបំណងនៃការជួបជុំនាថ្ងៃនេះគឺដេីម្បីចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលលេីកទី៤ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ប្រធានដឹកនាំយុទ្ធនាការនិងឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អនុប្រធាន ដឹកនាំយុទ្ធនាការ ដែលក្រុមហ៊ុនបានសហការអនុវត្តនាពេលកន្លងនិងដេីម្បីបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន។

ក្នុងឱកាសនោះ ថ្លែងក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលោក លឹម តុងហួត បានមានប្រសាសន៍កោតសសេីរ ដល់ម្ចាស់ក្រុមហ៊ុនដែលបានសហការរៀបចំឲ្យមានកម្មវិធីផ្សព្វផ្សាយបង្កេីនចំណេះដឹងពាក់ពន្ធ័នឹងបញ្ហាគ្រឿងញៀនដល់បុគ្គលិកទាំងអស់ដេីម្បីពួកគាត់បានយល់ដឹងកាន់តែច្បាស់និងចូលរួមកាន់តែសកម្មក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រោះថាប្អូនៗជាយុវជនជាមុខសញ្ញាងាយរងគ្រោះទៅនឹងបញ្ហាគ្រឿងញៀនដូចនេះប្អូនៗត្រូវតែខិតខំស្វែងយល់ ព័ត៌មានពាក់ព័ន្ធនឹងចំណេះដឹងដេីម្បីអាចបង្ការខ្លួន បានពីបញ្ហាគ្រឿងញៀនដាច់ខាតត្រូវតែចៀសឲ្យឆ្ងាយកុំពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។

ក្នុងឱកាសនោះ ដែរ លោក លឹម តុងហួត បានថ្លែងបន្តថា គ្រឿងញៀនគឺជាបញ្ហាដ៏ស្មុគស្មាញមួយដែលពិភពលោកកំពុងទទួលរងការគំរាមកំហែង ហេីយក្រុមឧក្រិដ្ឋជនគ្រឿងញៀននៅតែបន្តព្យាយាមធ្វើការចរាចរគ្រឿងញៀនចូល និង ឆ្លងកាត់ដើម្បីពង្រីកទីផ្សារជួញដួរ និងប្រើប្រាស់ជះឥទ្ធិពលអវិជ្ជមានដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសេដ្ឋកិច្ចសង្គម ដែលតម្រូវឲ្យយេីងទាំងអស់ត្រូវតែរួមគ្នាបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន កុំឲ្យគ្រឿងញៀនត្រួតត្រាជិវិតយេីង និងសហគមន៍យេីង។