អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀនបន្តផ្សព្វផ្សាយអប់រំបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀននៅក្នុងគ្រឹះស្ថានសិក្សា

466

តាកែវ : ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៩ ក្រោមកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡាជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសាលាគរុកោសល្យភូមិភាគតាកែវ មានបេីកវគ្គផ្សព្វផ្សាយអប់រំស្តីពីគ្រោះថ្នាក់នៃការប្រេីប្រាស់គ្រឿងញៀនខុសច្បាប់ និងសុវត្ថិភាពចរាចរណ៍ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យហង់ ជួន ណារ៉ុន ឯកឧត្តមឧត្តមសេនីយ៏ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម មូល វិចិត្រ អភិបាលរង ខេត្ត តាកែវ ដោយមានការអញ្ជេីញចូលរួមពីតំណាងអង្គភាពជាសមាជិកគណកម្មាធិកាត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវ លោកគ្រូ អ្នកគ្រូ យុវជនកាយារិទ្ធ កាកបាទក្រហម ក្រុមប្រឹក្សាយុវជន សរុបចំនួន២៤៤នាក់។

ឯកឧត្តម មូល វិចិត្រ អភិបាលរង តំណាងប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានានប្រសាសន៍ស្វាគមន៍ ដោយថ្លែងអំណរគុណដល់ស្ថាប័នថ្នាក់ជាតិបានរៀបចំឲ្យមានកម្មវិធីផ្សព្វផ្សាយនេះឡេីង ដែលាកម្មវិធីពិសេសឆ្លេីបតបទៅនឹងស្ថានភាពបញ្ហាគ្រឿងញៀនបច្ចុប្បន្ន ។

ឯកឧត្តម ឧត្ដមសេនីយ៍ ឯក ថោង សុគន្ធា អគ្គលេខាធិការ រង នៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ដោយកោតសរសេីរពីរីកចម្រេីនរបស់ខេត្ត ក៏ដូចជាការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ការទប់ស្កាត់ ការរីករាលដាលនៃបញ្ហាគ្រឿងញៀនរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ បានល្អ ។

លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការ បានមានប្រសាសន៍ ដោយឲ្យអ្នកពាក់ព័ន្ធចូលរួមទាំងអស់គ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនគ្រប់ប្រភេទដេីម្បីអនាគតកូនចៅយេីង ដែលជាទំពាំងស្នងឬស្សីជាធនធានបន្តវេនទៅថ្ងៃអនាគតបានរីកលូតលាស់ប្រកបដោយសក្តានុពល ហេីយក្មួយៗនៅទីនេះត្រូវខិតខំស្តាប់យកចំណេះដឹងពីបញ្ហាគ្រឿងញៀនទៅផ្ស្វផ្សាយបន្តដល់ក្រុមគ្រួសារ មិត្តភក្ដិ បង្ការកុំឲ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀននាំអន្តរាយ។