រាជធានីភ្នំពេញ:ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្តល់ថវិកា៥០.០០០$USD (ប្រាំម៉ឺនដុល្លាអាមេរិក)ដែលជាជំនួយឧបត្ថម្ភរបស់មហាមិត្តចិន ជូនក្រសួងអប់រំ យុវជន និងកីឡា សម្រាប់រៀបចំបណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ដែលពិធីប្រគល់-ទទួលថវិកាជំនួយនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ បណ្ឌិតសឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីប្រធាននាយកដ្ឋានជំនាញ។