អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ក្រសួងទេសចរណ៍​ និងស្ថាប័នមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី LOLC រួមគ្នាផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន

429

ខេត្តកំពត​ ៖ថ្ងៃ​ទី២១​ ខែធ្នូ​ ឆ្នាំ២០១៩​ ក្នុងឱកាសប្រជាពលរដ្ឋចូលរួមបុណ្យសមុទ្រយ៉ាងសប្បាយរីករាយក្នុងគោលបំណងលេីកកម្ពស់ចំណេះដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀនអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ក្រសួងទេសចរណ៍​ និងស្ថាប័នមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ីរួមគ្នាផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋជាការពញ្ញាក់អារម្មណ៍និងចូលរួមកាន់តែសកម្មលេីសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមរយះការតាំងពិព៌រណ៍​រូបភាពផលវិបាកនៃគ្រឿងញៀន​ ខិត្តប័ណ្ណផ្ទាំងរូបភាព​ សារព្រមាន​សៀវភៅចំណេះដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន​ និងវត្ថូអនុស្សារីយ៍ផ្សេងៗ​មាន​ មួក​ ប្រតិទិន​ សម្រាប់ចែកជូនដល់ពួកគាត់យកទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ​ មិត្តភក្តិ​ និងមនុស្សជាទីស្រលាញ់កុំឲ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀន។

លោក​ ឡោ​ សុវិជ្ជា​ អគ្គនាយកររង​ ក្រសួងទេសចរណ៍​ បានប្រាប់ឲ្យដឹងថា​ ក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យទេសចរណ៍បានមានប្រសាសថា​ រាល់ពិធីបុណ្យសមុទ្រ​ និងបុណ្យទន្លេគឺតែងទទួលបានការគាំទ្រចូលរួមទស្សនាយ៉ាងច្រេីនកុះករដែលជាឱកាសសម្រាប់ក្រុមការងារយេីងឆ្លៀតផ្ញេីសារចំណេះដឹងដល់ពួកគាត់បានយល់ដឹងកាន់តែច្បាស់ពីបញ្ហាគ្រឿងញៀន។

ក្នុងនាមជាដៃគូ​ លោក​ ដាំ​ ធី​ នាយកសាខាមីក្រូហិរញ្ញវត្ថុ​អិលអូអិលស៊ី​ខេត្តកំពត​ បានមានប្រសាសន៍ថា​ ស្ថាប័នមីក្រូហិរញ្ញវត្ថអិលអូអិលស៊ី​LOLCជាគ្រឹះស្ថានហិរញ្ញវត្ថូឯកជនហេីយតែងតែចូលរួមក្នុងសកម្មភាពជួយសង្គមនានាមានជាអាទិ៖​ចូលរួមផ្សព្វផ្សាយអប់រំ​បញ្ហាអនាម័យតាមសាលារៀន​ ការប្រលងចម្រៀងកុមារ​ និងការងារបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនជាដេីមហេីយកន្លងមកបានជួយឧបត្ថម្ភគាំទ្រជាមធ្យោបាយ​ សម្ភារ​ បម្រេីដល់ការងារសង្គមនានា។

ក្នុងឱកាសនោះ​ ថ្លែងក្នុងនាមថ្នាក់ដឹកនាំអគ្គលេខាធការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ឧត្តមសេនីយ៍​ទោ​ លឹម​ តុងហួត​ ប្រធាននាយកដ្ឋាននីតិកម្ម​ អប់រំ​ និងស្តារនីតិសម្បទា​ បានមានប្រសាសន៍ដោយសូមថ្លែងនូវអំណរគុណដល់ក្រសួងទេសចរណ៍​ និងស្ថាប័នមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី​LOLCដៃគូយ៉ាងជិតស្និទ្ធក្នុងការងារផ្សព្វផ្សាយអប់រំបង្ការទប់ស្កាត់ការរីករាលបញ្ហាគ្រឿងញៀន។

ក្នុងឱកាសនោះ​ដែរ​ ឧត្តមសេនីយ៍ទោ​ លឹម​ តុងហួត​ ដដែលបានបន្ថែមថា​ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារពហុវិស័យហេីយត្រូវការការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋានប្រជាពលរដ្ឋ​ និងវិស័យឯកជន​ ដឹកដៃគ្នា​ ធ្វេីដំណេីររួមគ្នា​ ធ្វេីសកម្មភាពរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន​រក្សាសន្តិសុខ​ សណ្តាប់ធ្នាប់​ ភាពសុខសាន្តនិងការអភិវឌ្ឍ​ ជូនប្រជាពលរដ្ឋ​ដេីម្បីអនាគតកូនចៅយេីង។

ជាមួយគ្នានេះ​ ឧត្តមសេនីយ៍ទោ​ លឹម​ តុងហួត​ បានឲ្យដឹងទៀតថា​ រយះពេលពីរថ្ងៃ​ (ថ្ងៃទី​២០​-២១​)នៃបុណ្យសមុទ្រ​ ទទួលបានការគាំទ្រពីថ្នាក់ដឹកនាំ​ ព្រះសង្ឃ​ មន្រ្តីរាជការ​ សិស្ស​ និស្សិត​ យុវជន​ យុវនារី​ ប្រជាពលរដ្ឋ​ និងភ្ញៀវអន្តរជាតិ​ មកចូលរួមទស្សនាស្វែងយល់នៅស្តង់ពិព៌រណរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនយ៉ាងច្រេីនកុះករ​ ហេីយសកម្មភាពនេះនឹងបន្តដល់ថ្ងៃទី២២​ ខែធ្នូ​ ឆ្នាំ២០១៩​ ដែលជាថ្ងៃបញ្ចប់នៃបុណ្យសមុទ្រផងដែរ។