ស្ទឹងត្រែង៖ ព្រឹកថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធស័ករាជ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ម៉ុម សារឿន អភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចផ្សព្វផ្សាយលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនប្រចាំនព្វមាស ឆ្នាំ២០១៨ ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាសមាជិកគណៈកម្មការត្រួតពិនិត្យគ្រឿងញៀនខេត្ត សរុបចំនួន២២០នាក់។