រាជធានីភ្នំពេញៈ នៅរសៀលថ្ងៃព្រហស្បត្តិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនគណៈកម្មាធិការតាមដាន ការប្រមូល ការគ្រប់គ្រងនិងការចាត់ចែងទ្រព្យសម្បត្តិ ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន បានបើកិច្ចប្រជុំ ស្ដីពីវឌ្ឍភាពការងាររបស់គណៈកម្មការ និងផែនការអនុវត្តបន្ត ។
ក្រោមអធិបតីភាព ឯកឧត្ដម បណ្ឌិត ឈន សុភាព អនុរដ្ឋលេខាធិការ ក្រសួងហិរញ្ញវត្ថុ និងជាប្រធានការតាមដាន ការប្រមូល ការគ្រប់គ្រង និងការចាត់ចែងទ្រព្យសម្បត្តិ ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។/